សុ​នន្ទ​តាបស​នេះ កាល​អន្ទោល​ទៅ​ក្នុង​ភព​គឺ​ទេវលោក ឬមនុស្សលោក នឹង​បាន​ជា​អ្នក​ប្រសើរ​ជាង​ទេវតា ទាំង​ជាង​មនុស្ស​ទាំងអស់ នឹង​អន្ទោល​ទៅ​ក្នុង​ភព​ទាំងឡាយ។ លុះដល់​រវាង​មួយ​សែន​កប្ប នឹង​មាន​ព្រះសម្ពុទ្ធ​ព្រះនាម​គោតម កើតឡើង​ក្នុង​ត្រកូល​ឱក្កា​កៈ នឹង​បាន​ជា​សាស្តា​ក្នុង​លោក។ សុ​នន្ទ​តាបស​នេះ នឹង​បាន​ជា​ទាយាទ​ក្នុង​ធម៌ ជា​ឱរស ជា​ធម្ម​និម្មិត ជា​សាវ័ក​ឈ្មោះ​បុ​ណ្ណៈ ជា​បុត្ត​នៃ​នាង​មន្តា​នី របស់​ព្រះ​សាស្តា​នោះ។ លុះ​ព្រះសម្ពុទ្ធ​បាន​ព្យាករ​សុ​នន្ទ​តាប​សយ៉ា់​ងនេះ​ហើយ បាន​ញុំាង​ជន​ទាំងពួង​ឲ្យ​រីករាយ ទ្រង់​សម្តែង​តាម​កម្លាំង​របស់​ព្រះអង្គ។ វេលា​នោះ ពួក​បរិស័ទ​បាន​ប្រណម​អញ្ជលី​នមស្ការ​ចំពោះ​សុ​នន្ទ​តាបស សុ​នន្ទ​តាបស ក៏​ធ្វើ​សក្ការបូជា​ចំពោះ​ព្រះសម្ពុទ្ធ រួចហើយ​ទើប​ធ្វើគ​តិ​របស់​ខ្លួន​ឲ្យ​ស្អាត។ ខ្ញុំ​បាន​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះ​មុនី (ព្រះ​នាម​បទុមុ​ត្ត​រៈ) ក៏​មានបំណង​ក្នុង​វេលា​នោះ​ថា អាត្មាអញ នឹង​បានឃើញ​ព្រះ​គោតម​យ៉ាងណា នឹង​ធ្វើ​សក្ការបូជា​យ៉ាងនោះ។
ថយ | ទំព័រទី ៨៦ | បន្ទាប់