ក្នុង​កប្ប​ទី ១៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពត្ដិ ៧ ជាតិ ជាធំ​ជាង​ជន ព្រះនាម​សហស្ស​រថ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិ​សម្កិ​ទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បត្ដិ​ហើយ។
 បានឮ​ថា ព្រះ​កុមុទ​មា​លិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កុមុទ​មា​លិ​យត្ថេ​រាប​ទាន។


និ​ស្សេ​ណី​ទាយ​កត្ថេ​រាប​ទាន ទី២


 [៧២] ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​ជណ្ដើរ សម្រាប់​ឡើង​កាន់​ប្រាសាទ ថ្វាយព្រះ​មាន​ព្រះ​ភាគ ព្រះនាម​កោណ្ឌញ្ញៈ ជាទី​ពឹង​នៃ​សត្វលោក ទ្រង់​ប្រកបដោយ​តា​ទិ​គុណ។ ខ្ញុំ​បាន​បំពេញ​សម្បទា (នៃ​បុណ្យ) ដោយ​សេចក្ដី​ជ្រះថ្លា​នៃ​ចិត្ដ​នោះ ទើប​ខ្ញុំ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​នៃ​ព្រះសម្មាសម្ពុទ្ធ។
ថយ | ទំព័រទី ១០២ | បន្ទាប់