ក្នុង​កប្ប​ទី ១.០៣១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៣ ជាតិ ព្រះ​នាម​សម្ព​ហុលៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​និ​ស្សេ​ណី​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ និ​ស្សេ​ណី​ទាយ​កត្ថេ​រាប​ទាន។


រត្តិ​យបុប្ផិ​យត្ថេ​រាប​ទាន ទី៣


 [៧៣] ក្នុង​ជាតិមុន ខ្ញុំ​ជា​ព្រានម្រឹគ នៅក្នុង​ព្រៃធំ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ព្រះនាម​វិបស្សី ជា​ទេវតា​របស់​ទេវតា ជា​នរាសភៈ។ ខ្ញុំ​បានឃើញ​ដើមឈើ​ខ្លែង​គង់ ដែល​មាន​ផ្ការីក​ស្គុះស្គាយ ប្រកបដោយ​សេចក្តី​ត្រេកអរ ហើយ​កាន់​យក​ទាំង​ឫស មក​ថ្វាយព្រះ​ពុទ្ធ​មហេសី។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្កា។
ថយ | ទំព័រទី ១០៣ | បន្ទាប់