កាល​ពួក​ទេវតា​កំពុង​ប្រជុំ​គ្នា គ្រានោះ ខ្ញុំ​មាន​សេចក្តី​សង្វេគ​ថា អាត្មាអញ​ច្យុត​ចាក​អត្តភាព​នេះ​ហើយ នឹង​ទៅកាន់​កំណើត​អ្វី​ហ្ន៎។ មាន​សមណៈ​មួយ​រូប មាន​ឥន្រ្ទិយ​ស្រគត់ស្រគំ ជ្រាប​សេច​ក្តី​សងេ្វ​គរបស់ខ្ញុំ លោក​មានប្រាថ្នា​នឹង​ស្រង់​ខ្ញុំ និមន្ត​មក​ក្នុង​សំណាក់​របស់ខ្ញុំ។ ក្នុង​កាលនោះ សមណៈ​នោះ មាន​នាម​ថា សុ​មនៈ ជា​សាវ័ក​របស់​ព្រះ​បទុមុ​ត្ត​រស​ម្ពុទ្ធ លោក​បាន​ប្រដៅ​អត្ថ និង​ធម៌ ធ្វើឲ្យ​ខ្ញុំ​កើ​តសងេ្វ​គ។ ខ្ញុំ​បាន​ស្ដាប់​ពាក្យ​របស់​សមណៈ​នោះ​ហើយ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ បាន​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ហើយ ធ្វើ​កាលកិរិយា​ក្នុង​ទីនោះ។ ខ្ញុំ​នោះ ត្រូវ​កុសល​មូល​ដាស់តឿន ក៏​ចូល​ទៅ​កើត​ក្នុង​ទេវលោក​នោះ​ដដែល ខ្ញុំ​មិនដែល​ទៅកាន់​ទុគ្គតិ អស់​មួយ​សែន​កប្ប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកចិន្តិ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកចិន្តិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៩ | បន្ទាប់