តិ​កណ្ណិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៨


 [៨៨] ខ្ញុំ​កើតជា​ទេវតា មាន​ពួក​ស្រី​អប្សរ​ចោមរោម រឭក​នូវ​បុព្វកម្ម (របស់​ខ្លួន) ហើយ​រឭក​នូវ​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​កាន់​យក​ផ្កា​តិ​កណ្ណិ​ព្រឹក្ស ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា បាន​បូជា​ដល់​ព្រះពុទ្ធ ព្រះនាម​វិបស្សី ជា​នរាសភៈ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៧៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៤ ជាតិ ព្រះ​នា​មរ​មុត្ត​មៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​កណ្ណិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​កណ្ណិ​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២០ | បន្ទាប់