តមា​លបុប្ផិយ​វគ្គ ទី២០
តមា​លបុប្ផិ​យត្ថេ​រាប​ទាន ទី១


 [៩១] វិមាន​របស់ខ្ញុំ មាន​សសរ ៨៤.០០០ ជា​វិការៈ​នៃ​មាស ដែល​បុញ្ញកម្ម​និមិ្មត​ឲ្យហើយ មាន​ចំណែក​ប្រៀប​ដូ​ចល​ដ្ឋិ​វ័ន ឧទ្យាន​របស់​ទេវតា។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា យក​ផ្កាស្លា​តឿ បូជា​ដល់​ព្រះពុទ្ធ ព្រះនាម​សិខី ជា​លោក​ពន្ធុ។ ក្នុង​កប្ប​ទី ១៣ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​ព្រះអង្គ ព្រះនាម​ចន្ទ​តិ​ត្តៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តមា​លបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តមា​លបុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២៤ | បន្ទាប់