តិ​ណសន្ថា​រទាយ​កត្ថេ​រាប​ទាន ទី២


 [៩២] ក្នុង​កាលដែល​ខ្ញុំ​កើតជា​ឥសី នៅ​អាស្រ័យ​ក្នុង​ព្រៃ តែង​ច្រូតស្មៅ​ថ្វាយព្រះ​សាស្តា ស្មៅ​ទាំងអស់​នោះ ធ្លាក់ចុះ​លើ​ផែនដី វិល​ទៅ​ខាងស្តាំ។ ក្នុង​កាលនោះ ខ្ញុំ​យក​ស្មៅ​នោះ ក្រាល​លើ​ធរណី​ដ៏​ឧត្តម ហើយ​ខ្ញុំ​យក​ស្លឹកត្នោត ៣ ធាង ធ្វើជា​ដំបូល លើ​កំណាត់ឈើ ៣ ដើម ថ្វាយ​ដល់​ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រ​ថ្វាយព្រះ​សាស្តា​អស់ ៧ ថ្ងៃ ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ស្មៅ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ស្មៅ។ ក្នុង​កប្ប​ទី ៦៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៤ ជាតិ ព្រះ​នាម​មហទ្ធនៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​ណសន្ថា​រទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​ណសន្ថា​រទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២៥ | បន្ទាប់