អាធារ​ទាយ​កត្ថេ​រាប​ទាន ទី៩


 [១០៩] ខ្ញុំ​បាន​ថ្វាយ​ជើងអាធារ ដល់​ព្រះ​សិខី​ជា​លោក​ពន្ធុ (ដោយ​កុសលកម្ម​នេះ) ខ្ញុំ​ទ្រទ្រង់​ផែនដី​ទាំងមូល​នេះ។ ខ្ញុំ​ដុត​បំផ្លាញ​កិលេស​ទាំងឡាយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ទ្រទ្រង់​រាងកាយ​ជាទីបំផុត​ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៤ ជាតិ ព្រះ​នាម​សម​ន្ត​វរុណ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អាធារ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អាធារ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៤ | បន្ទាប់