បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះវ​ណ្ណ​ការ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។
ចប់ វណ្ណ​ការ​កត្ថេ​រាប​ទាន។

បិ​យា​លបុប្ផិ​យត្ថេ​រាប​ទាន ទី៧


 [១៣៧] ក្នុង​ភព​មុន ខ្ញុំ​បាន​កើតជា​ព្រានម្រឹគ​នៅក្នុង​ព្រៃធំ បានឃើញ​ដើម​ទ្រយឹង​ដែល​មាន​ផ្ការីក ក៏​បាចសាច​ទៅត្រង់​ផ្លូវ​ដើរ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​កាន់​យក​បាត្រ​របស់​ព្រះពុទ្ធ ហើយ​ថ្វាយ​ផ្កា​ទ្រយឹង​ដល់​ព្រះពុទ្ធ ដែល​ទ្រង់​ពុទ្ធដំណើរ​ក្នុង​ផ្លូវ (នោះ)។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់