ឯកា​សន​ទាយ​កត្ថេ​រាប​ទាន ទី២


 [១៥២] ខ្ញុំ​ព្រមទាំង​ភរិយា បាន​លះបង់​នូវ​ភេទ​នៃ​ទេវតា ហើយ​មក​ក្នុង​មនុស្សលោក​នេះ ប្រាថ្នា​នឹង​ធ្វើ​នូវ​ការ​កសាង​ក្នុង​សាសនា​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ។ មាន​សាវ័ក​របស់​ព្រះ​បទុមុ​ត្ត​រៈ ឈ្មោះ​ទេវ​លៈ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ភិក្ខា​ដល់​ព្រះ​ទេវ​លៈ​នោះ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បិណ្ឌបាត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកា​សន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកា​សន​ទាយ​កត្ថេ​រាប​ទាន។


ចិតក​បូ​ជកត្ថេ​រាប​ទាន ទី៣


 [១៥៣] ព្រះសយម្ភូ​សម្ពុទ្ធ ទ្រង់​ឈ្នះ​កិលេស ព្រះនាម​អានន្ទ ទ្រង់​បរិនិព្វាន​ក្នុង​ព្រៃធំ ដែល​មិន​មាន​មនុស្ស។
ថយ | ទំព័រទី ១៨៩ | បន្ទាប់