កុដិ​ទាយ​កត្ថេ​រាប​ទាន ទី៩


 [១៥៩] កាលនោះ ព្រះសម្ពុទ្ធ​ស្តេច​ទៅ​ក្នុង​ព្រៃ គង់នៅ​ទៀប​គល់ឈើ ខ្ញុំ​ក៏បាន​ធ្វើ​បណ្ណសាលា​ថ្វាយ​ដល់​ព្រះសម្ពុទ្ធ ទ្រង់​ឈ្នះ​កិលេស។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​បណ្ណ​កុដិ (តូប​ស្លឹក) ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​កុដិ។ ក្នុង​កប្ប​ទី ៣៨ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្តច​ចក្រពត្តិ ១៦ ជាតិ ព្រះនាម​អភិ​វស្សិ​ដូចគ្នា ក្នុង​លោក​ទាំងមូល។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កុដិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កុដិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩៥ | បន្ទាប់