ខ្ញុំ​បូជា​ជើងថ្ករ​រួចហើយ ថ្វាយបង្គំ​ជើងថ្ករ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ទើប​ចូល​ទៅកាន់​លំនៅ​របស់​ខ្លួន។ លុះ​ចូល​ទៅ​ក្នុង​លំនៅ​ហើយ ក៏​រឭក​នូវ​ការ​បូជា​ជើងថ្ករ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ខ្ញុំ​សោយ​សម្បត្តិ​ក្នុង​ទេវលោក និង​មនុស្សលោក លះបង់​នូវ​ការ​ឈ្នះ និង​ការ​ចាញ់ ហើយ​បាន​ដល់​នូវ​អចល​ដ្ឋាន ដោយ​កុសលកម្ម​នោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ជើងថ្ករ។ ក្នុង​កប្ប​ទី ២៩ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១៦ ជាតិ ព្រះនាម​ឧគ្គ​តរាជ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចិតក​បូ​ជត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចិតក​បូ​ជកត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៤ | បន្ទាប់