បានឮ​ថា ព្រះ​រហោស​ញ្ញិ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ ដូច្នេះ។

ចប់ រហោស​ញ្ញិ​កត្ថេ​រាប​ទាន។


ចម្បក​បុប្ផិ​យត្ថេ​រាប​ទាន ទី៦


 [៣៦] (ព្រះសម្ពុទ្ធ) ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ទ្រង់​គង់នៅ​នា​ចន្លោះភ្នំ ញ៉ាំង​ទិស​ទាំងពួង ឲ្យ​ភ្លឺ​ដូច​ផ្កាយព្រឹក មាណព​បី​នាក់ ជា​អ្នក​សិក្សា​ជំនាញ​ក្នុង​សិល្ប​សាស្រ្ត​របស់​ខ្លួន នាំគ្នា​រែក​អម្រែក​ដើរមក​អំពី​ក្រោយ​ខ្ញុំ ខ្ញុំ​បាន​យក​ផ្កា​ទាំង ៧ ដែល​តាបស​ដាក់​ក្នុង​កញ្ចប់​នោះ ហើយ​ថ្វាយ​ផ្កា​ទាំងនោះ ចំពោះ​ញាណ របស់​ព្រះ​វេស្សភូ​សម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ញាណ​បូជា។ ក្នុង​កប្ប​ទី ២៩ អំពី​កប្ប​នេះ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​វិហ​តា​ភា​សៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ៥៨ | បន្ទាប់