បានឮ​ថា ព្រះ​សប​រិ​វារិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សប​រិ​វារិ​យត្ថេ​រាប​ទាន។


ឧម្មា​បុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [៤៥] កាល​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ដែល​ពួក​សត្វលោក​បូជា​ហើយ គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​បរិនិព្វាន​ហើយ ក៏​មានការ​ឆ្លង​ព្រះ​ស្ដូ​បដ៏​ធំ។ កាលដែល​កំពុង​រៀបចំ​ឆ្លង​ព្រះ​ស្ដូ​ប ខ្ញុំ​ក៏បាន​យក​ផ្កា​ទៅ​ដោត​លើ​ព្រះ​ស្តូប​នៃ​ព្រះ​សិទ្ធត្ថៈ​មហេសី។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បុប្ផ​បូជា។ ក្នុង​កប្ប​ទី ៩ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ៨៥ ជាតិ ព្រះនាម​សោម​ទេវៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ៦៩ | បន្ទាប់