ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៧ ជាតិ ព្រះនាម បុប្ផៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កទម្ព​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កទម្ព​បុប្ផិ​យត្ថេ​រាប​ទាន។


តិណ​សូល​កត្ថេ​រាប​ទាន ទី៧


 [៥៧] ភ្នំ​ឈ្មោះ​ភូត​គណៈ មាន​ក្នុង​ទី​ជិត​ភ្នំ​ហិមពាន្ត ព្រះ​ជិនស្រី​សយម្ភូ ទ្រង់​រលាស់​ចេញ​ចាកលោក ទ្រង់​គង់​មួយអង្គឯង ក្នុង​ទីនោះ។ ខ្ញុំ​យក​ផ្កាម្លិះ​រួត​ទាំងឡាយ បូជា​ព្រះពុទ្ធ ខ្ញុំ​មិនដែល​ទៅ​កើតជា​វិនិបាត អស់ ៩៩ ពាន់​កប្ប ព្រោះ​កុសល​នេះ។ ក្នុង​កប្ប​ទី ១១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​ធរណី​រុ​ហៈ ទ្រង់​មាន​កម្លាំង​ច្រើន ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ។
ថយ | ទំព័រទី ៨៣ | បន្ទាប់