បានឮ​ថា ព្រះ​កណិ​ការ​ច្ឆ​ទនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កណិ​ការ​ច្ឆ​ទនិ​យត្ថេ​រាប​ទាន។


សប្បិ​ទាយ​កត្ថេ​រាប​ទាន ទី៦


 [៦៦] ព្រះមានព្រះភាគ ព្រះ​នាម​ផុស្សៈ ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ព្រះអង្គ​ជា​វីរបុរស ស្តេច​ទៅតាម​ផ្លូវ ញ៉ាំង​មហាជន​ឲ្យ​រលត់ទុក្ខ។ ព្រះមានព្រះភាគ ក៏​ស្តេច​មកកាន់​សំណាក់​របស់ខ្ញុំ​តាមលំដាប់ ក្នុង​កាលនោះ ខ្ញុំ​ទទួលយក​បាត្រ ហើយ​បាន​ថ្វាយ​ទឹកដោះថ្លា និង​ប្រេង។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទឹកដោះថ្លា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទឹកដោះថ្លា។ ក្នុង​កប្ប​ទី ៥៦ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះ​នាម​សមោ​ទកៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៩៤ | បន្ទាប់