បានឮ​ថា ព្រះ​យុធិ​កបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ យុធិ​កបុប្ផិ​យត្ថេ​រាប​ទាន។


ទុស្ស​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៦៨] ក្នុង​កាលនោះ ខ្ញុំ​ជា​រាជបុត្ត ក្នុង​បូរី​ឈ្មោះ​តិ​វរា ជាទី​ក្រុង​គួរ​រីករាយ ខ្ញុំ​បាន​នូវ​បណ្ណាការ ហើយ​ថ្វាយព្រះ​ពុទ្ធ ព្រះអង្គ​ជា​បុគ្គល​ស្ងប់​រម្ងាប់។ ព្រះមានព្រះភាគ ទ្រង់​ទទួល​ហើយ ទ្រង់​ពាល់​សំពត់​ដោយ​ព្រះហស្ត លុះ​ព្រះពុទ្ធ​ព្រះនាម​សិទ្ធត្ថៈ​ទទួល​ហើយ ក៏​ហោះ​ទៅកាន់​អាកាសវេហាស៍។ កាល​ព្រះពុទ្ធ​ស្តេច​ទៅ សំពត់​ទាំងឡាយ​ក៏​អណ្តែត​ទៅតាម​ក្រោយ ខ្ញុំ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ​នោះ​ថា ព្រះពុទ្ធ​ជា​អគ្គបុគ្គល​របស់​យើង។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សំពត់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​សំពត់។ ក្នុង​កប្ប​ទី ៦៧ អំពី​កប្ប​នេះ ក្នុង​កាលនោះ​ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះ​នាម​បរិសុទ្ធៈ ជាធំ​ជាង​មនុស្ស ទ្រង់​មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ៩៦ | បន្ទាប់