ក្នុង​កប្ប​ទី ៥៩ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​អា​វេ​លៈ ទ្រង់​ជាធំ​ជាង​ជន មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សមា​ទបក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សមា​ទបក​ត្ថេ​រាប​ទាន។


បញ្ចង្គុ​លិ​យត្ថេ​រាប​ទាន ទី១០


 [៧០] ព្រះមានព្រះភាគ ព្រះនាម​តិស្សៈ ជាទី​ពឹង​នៃ​សត្វលោក ជា​នរាសភៈ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​មហាមុនី ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​វិហារធម៌ កំពុង​ចូល​គន្ធ​កុដិ ទើប​កាន់​យក​នូវ​ផ្កាកម្រង​មាន​ក្លិនក្រអូប ហើយ​ដើរទៅ​កាន់​សំណាក់​ព្រះ​ជិនស្រី។ ខ្ញុំ​មាន​សទ្ធា​តិចតួច​សោះ បាន​ថ្វាយ​នូវ​គ្រឿងក្រអូប ប្រស់​ព្រំ​ដោយ​ម្រាមដៃ​ប្រាំ ចំពោះ​ព្រះសម្ពុទ្ធ។
ថយ | ទំព័រទី ៩៨ | បន្ទាប់