បានឮ​ថា ព្រះ​ផុស្សិ​តកម្មិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ផុស្សិ​តកម្មិ​យត្ថេ​រាប​ទាន។


បភង្ក​រត្ថេ​រាប​ទាន ទី៦


 [៣៦] ចេតិយ​របស់​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក ប្រកបដោយ​តា​ទិ​គុណ តាំងនៅ​ក្នុង​ព្រៃធំ ជាទី​កុះករ​ដោយ​ម្រឹគ​សាហាវ។ បុគ្គល​ណាមួយ មិន​អាច​នឹង​ទៅ​ថ្វាយបង្គំ​ចេតិយ​បាន​ឡើយ ចេតិយ​នោះ​ត្រូវ​ស្មៅ និង​ឈើ​វល្លិ​រួបរឹត​រលើង​រលំ។ កាលនោះ ខ្ញុំ​ជា​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ​ជាមួយ​បិតា និង​ជីតា ក៏បាន​ឃើញ​ព្រះ​ស្តូប​ក្នុង​ព្រៃធំ ដែល​មាន​ស្មៅ​វល្លិ​រួបរឹត​រលើង​រលំ​នោះ។ លុះ​ខ្ញុំ​ឃើញ​ពុទ្ធ​ស្តូប​ហើយ ក៏​តាំងចិត្ត​គោរព​ថា ព្រះ​ស្តូប​របស់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើ​នេះ នៅក្នុង​ព្រៃ​រលើង​រលំ ខូចខាត​អស់ អ្នក​ស្គាល់​គុណ និង​ទោស​នៃ​ចេតិយ​នោះ បើ​មិនបាន​ជម្រះ​នូវ​ពុទ្ធ​ស្តូប​ដែល​មិន​កំបាំង​មិន​សមគួរ ត្រឡប់ទៅ​ប្រកបការងារ​ដទៃ​វិញ
ថយ | ទំព័រទី ៥៣ | បន្ទាប់