កាល​ភ្លៀង​រាំង​ហើយ សត្វ​ទាំងឡាយ​នោះ ក៏​ហើរ​ទៅកាន់​ទី​តាមប្រាថ្នា យ៉ាងណាមិញ មាតាបិតា​របស់​អ្នក ក៏​យ៉ាងនោះ​ដែរ ការ​ខ្សឹកខ្សួល​ទៅ​រក​ជន​ទាំងនោះ​ធ្វើ​អី្វ។ ពួក​ភ្ញៀវ​ដែល​ទើប​មក​ដល់​ថ្មីៗ រមែង​កម្រើក​ញាប់ញ័រ ក្នុង​កាល​ទៅវិញ​យ៉ាងណា មាតាបិតា​របស់​អ្នក ក៏​យ៉ាងនោះ​ដែរ ការ​ខ្សឹកខ្សួល​ទៅ​រក​ជន​ទាំងនោះ​ធ្វើអ្វី។ ពស់​សក​សំណក​ចាស់​ចោល ហើយ​លូន​ទៅ​យ៉ាងណា មាតាបិតា​របស់​អ្នក តែងតែ​លះបង់​រាងកាយ​ចោល​ក្នុង​លោក​នេះ ក៏​យ៉ាងនោះ​ដែរ។
 ខ្ញុំ​កាល​បានដឹង​ព្រះ​វាចា​នៃ​ព្រះពុទ្ធ ក៏​លះបង់​នូវ​សរ គឺ​សេចក្តី​សោក​បាន ហើយ​ញុំាង​ប្រាមោទ្យ​ឲ្យ​កើត បាន​ថ្វាយបង្គំ​ព្រះពុទ្ធ​ដ៏​ប្រសើរ។ លុះ​ខ្ញុំ​ថ្វាយបង្គំ​ព្រះ​មហានាគ​ហើយ បូជា​នូវ​ផ្កាឈើ​ភ្នំ​ដ៏​បរិបូណ៌​ដោយ​ក្លិន​ជា​ទិព្វ ចំពោះ​ព្រះ​លោកនាយក ព្រះនាម​សុ​មេ​ធៈ។ ខ្ញុំ​បូជា​ព្រះសម្ពុទ្ធ រួច​ធ្វើ​អញ្ជលី​លើ​ត្បូង រលឹក​នូវ​គុណ​ដ៏​ប្រសើរ សរសើរ​ព្រះ​លោកនាយក​ថា បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ព្រះអង្គ​ជា​សព្វញ្ញូ​លោកនាយក ទ្រង់​ឆ្លង​នូវ​វាលវដ្តសង្សារ​ហើយ បពិត្រ​មហាមុនី ព្រះអង្គ​ទ្រង់​ស្រង់​សត្វ​ទាំងពួង​ដោយ​ញាណ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់