កាល​ព្រះពុទ្ធ​សេ្តច​បរិនិព្វាន​ហើយ សំឡេង​គឹកកង កើតមាន​ជុំវិញ​អាស្រម​របស់ខ្ញុំ ក្នុងខណៈនោះ ពន្លឺ​ក៏​កើតឡើង​ក្នុង​វេលា​នោះ​ដែរ។ ពួក​សត្វ​សាហាវ​ទាំងពួង គឺ​ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន និង​កេសរ​រាជសីហ៍ ក្នុង​ដងព្រៃ​ទាំងអម្បាល​មា​ណ ក៏​បន្លឺ​សម្លេង​ឡើង​ក្នុងខណៈនោះ​ដែរ។ ខ្ញុំ​បានឃើញ​សេចក្តី​អស្ចារ្យ​នោះ​កើត​ហើយ ក៏​ចូល​ទៅកាន់​ញកភ្នំ បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ឈ្នះ​មារ សេ្តច​បរិនិព្វាន​ហើយ ត្រង់​ញកភ្នំ​នោះ។ (លុះ​ខ្ញុំ​ឃើញ) នូវ​ព្រះសម្ពុទ្ធ ទ្រង់​ឈ្នះ​មារ ដែល​បរិនិព្វាន​ហើយ ទ្រង់​ដូចជា​សាល​រាជព្រឹក្ស ដែល​មាន​ផ្ការីក ឬដូច​ជា​ព្រះអាទិត្យ​ដែល​ទើបនឹង​រះ​ឡើង ពុំ​នោះ​សោត ដូចជា​រងើកភ្លើង​ដែល​ឥតមាន​អណ្តាត។ ខ្ញុំ​បាន​ធ្វើ​ជើងថ្ករ បំពេញ​ស្មៅ និង​ឧស ក្នុង​ទីនោះ លុះ​ខ្ញុំ​ធ្វើ​ជើងថ្ករ​ដ៏​វិចិត្រ​រួចហើយ ក៏​បូជា​សរីរ​សព។ លុះ​ខ្ញុំ​បូជា​សរីរ​សព​រួចហើយ ក៏​ស្រោច​ស្រប់​នូវ​ទឹកអប់​លើ​ព្រះធាតុ ខណៈនោះ ទេវតា​ដែល​ឋិតនៅ​ឰដ៏​អាកាស កាន់​យក​នូវ​ឈ្មោះ (ខ្ញុំ) ថា
ថយ | ទំព័រទី ២២០ | បន្ទាប់