កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ចោល​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា​ទាំង ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ធោ​តកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធោ​តកត្ថេ​រាប​ទាន។


ឧប​សី​វត្ថេ​រាប​ទាន ទី៥


 [១០៥] មាន​ភ្នំ​មួយ​ឈ្មោះ​អនោមៈ នៅ​ជិត​ព្រៃ​ហេមពាន្ត អាស្រម​របស់ខ្ញុំ​ធ្វើល្អ​ហើយ បណ្ណសាលា ខ្ញុំ​ក៏បាន​កសាង​ល្អ​ហើយ​ដែរ។
ថយ | ទំព័រទី ២៣១ | បន្ទាប់