នរៈ​នេះ​នឹង​មិន​មាន​អាសវៈ ព្រោះ​កំណត់​ដឹង​អាសវៈ​ទាំងពួង។
 លាភ​ដែល​ត្រូវ​បាន​ដោយ​ល្អ ខ្ញុំ​បាន​ហើយ ព្រោះ​ខ្ញុំ​បាន​ជួបនឹង​ព្រះ​លោកនាយក។ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើរួចហើយ។ ខ្ញុំ (កាល​ទៅ) ក្នុង​ស្រុក​ក្តី ក្នុង​ព្រៃ​ក្តី ក្នុង​ញកភ្នំ​ក្តី ក្នុង​គុហា​ក្តី ភោជន រមែង​កើតឡើង​ដល់​ខ្ញុំ ព្រោះ​ដឹង​នូវ​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ។ កិ​លេ​លទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧប​សី​វត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧប​សី​វត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៤០ | បន្ទាប់