ខ្ញុំ​អធិដ្ឋាន​នូវ​វាហនៈ ដែល​ទឹម​ដោយ​សេះ​មួយ​ពាន់ ជា​យាន​ទិព្វ ខ្ញុំ​ឡើង​កាន់​យាន​នោះ ហើយ​ទៅតាម​សេចក្តី​ប្រាថ្នា។ កាលបើ​ខ្ញុំ ដែល​បុញ្ញកម្ម​នាំ​អំពី​ទីនោះ​មក ខ្ញុំ​បាន​កើតជា​ទេវតា បារាំ​បិទបាំង​ខ្ញុំ អស់​ទីមួយ​រយ​យោជន៍​ជុំវិញ។ ខ្ញុំ​នោះ ដេក​លើ​ដំណេក​ដោយ​រួសរាន់ ដែលគេ​មិនបាន​ប្រក់​ហើយ គ្រាន់តែ​ក្រាល​ដោយ​ផ្កា ស្រាប់តែ​ផ្កាឈូក​ធ្លាក់ចុះ​អំពី​អាកាស មក​បិទបាំង​អស់​កាល​ជានិច្ច។ កាល​ថ្ងៃ​បណ្តើរ​កូន​កំពុង​ញាប់ញ័រ កាល​កំ​ដៅ​ថ្ងៃ​កំពុង​ក្តៅ កំ​ដៅ​ឥត​ក្តៅ​ដល់​ខ្ញុំ​ឡើយ នេះ​ជា​ផល​នៃ​ការ​ឲ្យ​បារាំ។ ខ្ញុំ​បាន​កន្លង​ផុត​ទុគ្គតិ អបាយ​ទាំងឡាយ ខ្ញុំ​បាន​បិទ​ហើយ កំ​ដៅ​ក្នុង​បារាំ​ក្តី ទៀប​គល់​នៃ​ឈើ​ក្តី ឥតមាន​ដល់​ខ្ញុំ​ឡើយ។ ខ្ញុំ​អធិដ្ឋាន​ទឹកសមុទ្រ ឲ្យ​ទៅជា​ផែនដី ហើយ​ឆ្លង​នូវ​ទឹកប្រៃ ព្រោះ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើល្អ​ហើយ​នោះ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​ធ្វើ​ផ្លូវ​ឰដ៏​អាកាស ហើយ​ទៅ​ឰដ៏​អាកាស​បាន ឱហ្ន៎! អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ២៤២ | បន្ទាប់