ខ្ញុំ​ដឹង​ខន្ធ​របស់​ខ្លួន និង​សត្វ​ដទៃ ដែល​អាស្រ័យ​នៅក្នុង​កាលមុន ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ហើយ អាសវៈ​ទាំងឡាយ​របស់ខ្ញុំ​អស់រលីង​ហើយ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ជាតិ​ខាងមុខ ខ្ញុំ​បាន​លះបង់​ហើយ ខ្ញុំ​បាន​ជា​ឱរស​នៃ​ព្រះពុទ្ធ ជា​អ្នកទទួល​មត៌ក​ក្នុង​ព្រះ​សទ្ធម្ម នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​បាន​ញុំាង​ព្រះ​សុគត ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ ឲ្យ​ប្រោសប្រាណ ជា​អ្នក​ទ្រទ្រង់ធម៌ ជា​អ្នកទទួល​មត៌ក​ក្នុង​ធម៌ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​បាន​បម្រើ​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ ហើយ​បាន​ក្រាបទូល​សួរ​ផ្លូវ​ដែល​គប្បី​ទៅកាន់​ត្រើយ គឺ​ព្រះនិព្វាន ចំពោះ​ព្រះ​លោកនាយក។ ព្រះពុទ្ធ​ដែល​ខ្ញុំ​អារាធនា​ហើយ ទ្រង់​សម្តែង​នូវ​បទ គឺ​ព្រះនិព្វាន ជា​គុណជាត​ដ៏​ល្អិត​ជ្រាលជ្រៅ ខ្ញុំ​លុះ​បាន​ស្តាប់ធម៌​របស់​ព្រះពុទ្ធ​នោះ​ហើយ ក៏បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ។ ឱហ្ន៎! អំពើល្អ ខ្ញុំ​បាន​ធ្វើ​ហើយ ខ្ញុំ​បាន​រួច​ស្រឡះ​ចាក​ជាតិ​ហើយ មាន​អាសវៈ​ទាំងពួង​អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។
ថយ | ទំព័រទី ២៤៣ | បន្ទាប់