ខ្ញុំ​បាន​សុបិន​និម្មិត​កើតឡើង លក្ខណៈ​ទាំងឡាយ បាន​ប្រកាស​ល្អ​ហើយ ខ្ញុំ​ជា​អ្នក​ឋិតនៅ​លើ​ផែនដី និង​អាកាស ឈ្លាសវៃ​ក្នុង​បទ​នៃ​នក្ខត្តឫក្ស។ ខ្ញុំ​នោះ បាន​ស្តាប់ធម៌​របស់​ព្រះពុទ្ធ​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះអង្គ ខ្ញុំ​ទោះ​ឈរ ឬអង្គុយ តែង​នឹកឃើញ​ព្រះអង្គ​ជានិច្ច។ កាល​ខ្ញុំ​កំពុង​នឹក​យ៉ាងនេះ ព្រះមានព្រះភាគ ក៏​ទ្រង់​នឹកដល់​ខ្ញុំ​ដែរ ខ្ញុំ​កំពុងតែ​នឹក​ព្រះពុទ្ធ បីតិ​ក៏​កើតមាន​ដល់​ខ្ញុំ ក្នុងខណៈនោះ។ ព្រះ​មហាមុនី ទ្រង់​ស្តេច​ចូល​មករ​កខ្ញុំ អស់​កាល​ម្តង​ទៀត កាលបើ​ព្រះអង្គ​ស្តេច​មកដល់​ហើយ ខ្ញុំ​ឥត​ស្គាល់​ថា នោះ​ជា​ព្រះពុទ្ធ ជា​អ្នកប្រាជ្ញ​ដ៏​ប្រសើរ​ឡើយ។ ព្រះ​មហាមុនី ព្រះនាម​បិយ​ទស្សី ប្រកបដោយ​ករុណា ទ្រង់​អនុគ្រោះ​ខ្ញុំ បាន​ញុំាង​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះអង្គ​ថា តថាគត​ជា​ព្រះពុទ្ធ​ក្នុង​លោក ព្រមទាំង​ទេវលោក។ ខ្ញុំ​បាន​ស្គាល់​ច្បាស់​នូវ​ព្រះសម្ពុទ្ធ ព្រះនាម​បិយ​ទស្សី ជាម​ហា​មុនី ហើ​យក៏ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ក្រាបទូល​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ២៤៦ | បន្ទាប់