ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិ​ជា្ជ ៣ ខ្ញុំ​ដល់​តាមលំដាប់​ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ហេម​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ហេម​កត្ថេ​រាប​ទាន។
ចប់ ភាណវារៈ ទី១៨។


តោ​ទេយ្យ​ត្ថេ​រាប​ទាន ទី៨


 [១០៨] គ្រានោះ ក្នុង​កេតុ​មតី​បុរី​ដ៏​ឧត្តម ព្រះរាជា​ព្រះនាម​វិជិត​ជ័យ ជា​ស្តេច​ក្លៀវ​កា្ល បរិបូណ៌​ដោយ​ព្យាយាម នៅ​គ្រប់គ្រង​បុរី។ កាល​ព្រះរាជា​អង្គ​នោះ ធ្វេសប្រហែស​ហើយ ពួក​ជន​ជាស​ត្រូវ​នៅក្នុង​ដែន​ឧត្តរៈ និង​តុ​ណ្ឌិ​កៈ បង្ក​គ្នា​ឡើង លុកលុយ​ដែន​ក្នុង​កាលនោះ។
ថយ | ទំព័រទី ២៥១ | បន្ទាប់