នឹង​គ្រប់គ្រង​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប អ្នក​កាល​អន្ទោល​ទៅ​ក្នុង​ទេវលោក និង​មនុស្សលោក នឹង​មាន​រូបល្អ មានគុណ​ធម៌​បរិបូណ៌ មាន​រាងកាយ​មិន​វិកល​វិការៈ សំពត់​ច្រើន​រាប់​មិនបាន នឹង​កើតឡើង (ដល់​អ្នក) គួរ​តាម​សេចក្តី​ប្រាថ្នា។ លុះ​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​អ្នកប្រាជ្ញ ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​ហើយ ស្តេច​ហោះ​ឡើង​ទៅកាន់​អាកាស ដូច​ស្តេចហង្ស​ហើរ​ក្នុង​អាកាស។ ខ្ញុំ​បាន​ទៅ​យក​កំ​ណើ​តណាៗ ទោះបីជា​ទេវតា ឬមនុស្ស ខ្ញុំ​មិនដែល​ខ្វះខាត​ភោគៈ​សោះ​ឡើយ នេះ​ជា​ផល​នៃ​សំពត់​មួយ។ សំពត់​តែង​កើតឡើង​ដល់​ខ្ញុំ​រាល់​ជំហាន ខាងក្រោម ខ្ញុំ​ឈរ​លើ​សំពត់ ខាងលើ សំពត់​ជា​ដំបូល​បាំង​ខ្ញុំ។ ក្នុងថ្ងៃនេះ សូម្បី​ខ្ញុំ​ប្រាថ្នា​នឹង​គ្រប ក៏អាច​គ្រប​ព្រៃ និង​ភ្នំ រហូត​ចក្រវាឡ ដោយ​សំពត់​ទាំងឡាយ​បាន។ ខ្ញុំ​កាល​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ជា​អ្នកមាន​សម្បុរ​ល្អ​ដូច​មាស តែង​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ដោយ​ផល​នៃ​ការ​ថ្វាយ​សំពត់​មួយ​នោះ។
ថយ | ទំព័រទី ៤៩ | បន្ទាប់