ខ្ញុំ​មិន​ចេះ​អស់​ផល​នៃ​សំពត់​មួយ ក្នុង​ទីណា​មួយ​ឡើយ នេះ​ជា​ជាតិ​បំផុត​របស់ខ្ញុំ កុសលកម្ម​នោះ ឲ្យផល​ដល់​ខ្ញុំ ក្នុង​ជាតិនេះ​ផង​ទៀត។ ក្នុង​កប្ប​ទីមួយ​សែន​កប្ប អំពី​កប្ប​នេះ កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សំពត់ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​សំពត់​មួយ។ ខ្ញុំ​ដុត​បំផ្លាញ​ពួក​កិលេស​អស់ហើយ ខ្ញុំ​គាស់រំលើង​ភព​ទាំងពួង​អស់ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូច​ដំរី​ផ្តាច់​ខែ្ស​ទន្លីង​ហើយ​ដូច្នោះ​ដែរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​ទុស្ស​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​ទុស្ស​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៥០ | បន្ទាប់