បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទុម​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុម​បូ​ជកត្ថេ​រាប​ទាន។
ចប់ ភាណវារៈ ទី១៣


តិណ​មុ​ដ្ឋិ​ទាយ​កត្ថេ​រាប​ទាន ទី៨


 [៤៨] មាន​ភ្នំ​មួយ​ឈ្មោះ​លម្ព​កៈ នៅ​ជិត​ព្រៃ​ហិមពាន្ត ព្រះសម្ពុទ្ធ ព្រះនាម​ឧបតិស្សៈ ទ្រង់​ចង្រ្កម​ក្នុង​ទីវាល​ជិត​ភ្នំ​នោះ។ កាលនោះ ខ្ញុំ​បាន​កើតជា​ព្រានម្រឹគ​នៅក្នុង​ព្រៃធំ បានឃើញ​ព្រះសយម្ភូ​នោះ ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ទ្រង់​ឈ្នះ​មារ។ លុះ​ឃើញ​ហើយ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ស្មៅ​មួយ​ក្តាប់​ដល់​ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ សម្រាប់​ក្រាល​គង់។ លុះ​ខ្ញុំ​ថ្វាយ​ដល់​ព្រះសម្ពុទ្ធ ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ដ៏​ក្រៃលែង ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ឈមមុខ​ទៅកាន់​ទិសឧត្តរ ហើយ​ដើរចេញ​ទៅ។
ថយ | ទំព័រទី ៧៦ | បន្ទាប់