ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ក្រអៅឈូក ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ក្រអៅឈូក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភិ​សមុ​ឡា​លទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភិ​សមុ​ឡា​លទាយ​កត្ថេ​រាប​ទាន។


កេស​របុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [៦៤] ក្នុង​កាលនោះ ខ្ញុំ​កើតជា​វិ​ជា្ជ​ធរ នៅ​លើ​ភ្នំ​ហិមពាន្ត បានឃើញ​ព្រះពុទ្ធ ទ្រង់​ប្រាសចាក​រាគៈ មានយស​ធំ កំពុង​ចង្រ្កម។ លុះ​ឃើញ​ហើយ ខ្ញុំ​បាន​តម្កល់​ផ្កា​កេសរ ៣ ទង​លើ​ក្បាល ហើយ​នាំចូល​ទៅ​បូជា​ព្រះសម្ពុទ្ធ ព្រះនាម​វេស្សភូ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ៩៣ | បន្ទាប់