បពិត្រព្រះអង្គ ទ្រង់ញំាញីនូវមារ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់បង្ហូរនូវទិដ្ឋិ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ឲ្យនូវសន្តិសុខ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវទីពឹង ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះអង្គដ៏ចម្រើន ជាទីពឹងនៃសត្វដែលពុំមានទីពឹង ទ្រង់ប្រទាននូវអភ័យដល់សត្វដែលមានភ័យ ទ្រង់ស្និទ្ធស្នាលរបស់សត្វទាំងឡាយ ដែលមានភូមិដ៏ស្ងប់ ជាទីពឹងរបស់ពួកជនអ្នកស្វែងរកនូវទីពឹង។ លុះខ្ញុំសរសើរព្រះសម្ពុទ្ធមានគុណធំ ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម រួចបានពោលថា ខ្ញុំសូមដល់នូវគតិរបស់ភិក្ខុ ដែលជាអ្នកក្លៀវក្លា ជាងភិក្ខុអ្នកមានវាទៈក្លៀវក្លា។
កាលនោះ ព្រះមានព្រះភាគ ព្រះអង្គមានបដិភាណគ្មានទីបំផុត បានត្រាស់ថា បុគ្គលណា បានញុំាងព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់អស់ ៧ ថ្ងៃ ជ្រះថ្លា (ប្រណម្យ) ដោយដៃរបស់ខ្លួន សរសើរនូវគុណនៃតថាគត បុគ្គលនុ៎ះ បា្រថ្នានូវតំណែងរបស់ភិក្ខុអ្នកក្លៀវក្លាក្នុងវាទៈ។