ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈនោះ ដូចកេសររាជសីហ៍ ដែលឥតតក់ស្លុត ទ្រង់បង្អែបង្អង់អស់កាលមួយស្របក់ ហើយទើបត្រាស់ពាក្យនេះថា
អ្នកចូរស្និទ្ធស្នាលចុះ កុំភិតភ័យឡើយ (ព្រោះ) ព្រះពុទ្ធមានរស្មីដ៏រុងរឿង អ្នកបានហើយ អាសនៈណា ដែលអ្នកប្រាថ្នាហើយ អាសនៈទាំងអស់នោះ នឹងបរិបូណ៌ដល់អ្នក។ បុណ្យដែលអ្នកធ្វើល្អហើយ ក្នុងបុញ្ញក្ខេត្រដ៏ប្រសើរ មិនមែនជាបុណ្យតិចតួចទេ ចិត្តរបស់បុគ្គលណា ដែលបានតំកល់ល្អហើយ បុគ្គលនោះអាចរើខ្លួនបាន។ ដោយការប្រគេនអាសនៈនេះផង ដោយការតំកល់ចេតនានេះផង បុគ្គលនោះ នឹងមិនទៅកាន់វិនិបាត អស់មួយសែនកប្ប។ បុគ្គលនោះនឹងបានជាព្រះឥន្ទ្រ សោយរាជ្យជាសេ្តចទេវតា អស់ ៥០ ដង នឹងបានជាស្តេចចក្រពតិ្តអស់ ៨០ ដង។