ពួក​ដើម​សម៉ ដើម​កន្ទួតព្រៃ ដើម​ស្វាយ ដើម​ព្រីង ដើម​សម៉ពិភេទក៍ ដើម​ក្របៅ ដើម​រាក់​ខ្មៅ ដើម​ព្នៅ មាន​ផ្លែ ជិត​អាស្រម​របស់ខ្ញុំ។ នៅ​ទី​ជិត​ស្រះ​បោក្ខរណី មាន​កំពង់រាប​ស្មើ ជាទី​រីករាយ​ចិត្ត ដ៏​ដេរដាស​ដោយ​លំចង់ ផ្កាឈូក និង​ផ្កា​ឧប្បល។ ពួក​ដើម​ឈូក កំពុង​ចាប់​ផ្ទៃ (នោប) ពួក​ដើមឈើ មាន​កេសរ​ឯទៀ​តៗ បញ្ចេញ​ផ្ការីក មាន​ទង ដើម​កណ្ណិ​កា​មាន​ស្លឹក​ជ្រុះ បព្ចោញ​ផ្កា នៅ​ទៀប​អាស្រម​របស់ខ្ញុំ។ ពួក​ត្រី​ស្លាត ត្រី​ក្បក ត្រីក្រាញ់ ត្រី​សណ្តាយ និង​ត្រី​ឆ្ពិន កំពុង​ត្រាច់ទៅមក​ក្នុងទឹក​ថ្លា ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​ដើ​មន​យិ​តា​ព្រឹក្ស ដើម​ស្វាយ​ក្រអូប ដើមការ​កេត មាននៅ​ទៀប​លំដាប់​ច្រាំង ក្លិន​ជា​ទិព្វ​សាយភាយ​ទៅ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ក្លិន​ជា​ទិព្វ សាយភាយ ហូរចេញ​មក​ពី​ក្រអៅឈូក និង​មើម​ឈូក ដូច​ទឹកដោះ​រាវ និង​ទឹកដោះថ្លា ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។
ថយ | ទំព័រទី ៩ | បន្ទាប់