ពួក​ដើម​អង្កោល ដើមយុថ្កា ដើម​សត្ត​បា​ណ៌ ដើម​បាស ដើ​មកុន្ទីស និង​ដើមក​ណិ​ការ បញ្ចេញ​ផ្កា​ក្បែរ​អាស្រម​របស់ខ្ញុំ។ ពួក​ដើម​ខ្ទឹង ដើម​រាំងភ្នំ ដើម​ស្រល់ និង​ដើម​ស្វាយស មាន​ផ្ការីក​នៅក្នុង​ទីនោះ ក្លិន​ជា​ទិព្វ​សាយភាយ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​ដើមពោធិ ដើម​ធ្នង់ ដើម​ជន្លាត់ដៃ ដើម​រាំងភ្នំ និង​ដើមផ្កា​ថ្ពៅ មាន​ផ្ការីក ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​ដើម​ស្វាយ ដើម​ព្រីង ដើម​ដង្កៀប​ក្តាម ដើម​រាំងអន្លក់ និង​ដើមភ្លៅ​នាង ក្លិន​ជា​ទិព្វ​ក្រអូបសាយ​ភាយ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​ដើម​អសោក ដើម​ខ្វិត ដើម​នួនស្រី មាន​ផ្ការីក ក្លិន​ជា​ទិព្វ​សាយភាយ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ដើម​ក្ទម្ព ដើមចេក ដើម​សណ្តែក​ព្រៃ​ដែលគេ​ដាំ ទ្រទ្រង់​ផ្លែ​ជានិច្ច ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។
ថយ | ទំព័រទី ៨ | បន្ទាប់