ពោធិ​ឃរ​ការ​កត្ថេ​រាប​ទាន ទី១០


 [៤០] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ធ្វើ​ខឿន​នៃ​ដើមពោធិ​ព្រឹក្ស របស់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ខ្ញុំ​បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត នៅក្នុង​ផ្ទះ​កែវ សម្ផ័​ស្ស​ទាំងឡាយ ត្រជាក់​ក្តី ក្តៅ​ក្តី ខ្យល់​ក្តី មិនដែល​ពាល់ត្រូវ​ខ្លួនខ្ញុំ​ឡើយ។ ក្នុង​កប្ប​ទី ៦៥ អំពី​កប្ប​នេះ ខ្ញុំ​កើតជា​សេ្តច​ចក្រពត្តិ នគរ​របស់​សេ្តច​នោះ ឈ្មោះ​កាសិ​កៈ ដែល​វិស្សុកម្ម​ទេវបុត្រ​សាង​ថ្វាយ។ (នគរ​នោះ) មាន​បណ្តោយ ១០ យោជន៍ ទំហំ ៨ យោជន៍ ឈើ​ក្តី វល្លិ​ក្តី ដីស្អិត​ក្តី មិន​មាន​ក្នុង​នគរ​នោះ​ឡើយ។ ប្រាសាទ​ឈ្មោះ​មង្គ​លៈ ដែល​វិស្សុកម្ម​ទេវបុត្រ​សាង​ថ្វាយ មាន​ទទឹង ១ យោជន៍ ទំហំ​កន្លះ​យោជន៍។ សសរ ៨៤០០០ សឹង​ជា​វិការៈ​នៃ​មាស ប្រាសាទ​កំពូល​ជា​វិការៈ​នៃ​កែវមណី ដំបូល​ជា​វិការៈ​នៃ​បា្រក់។
ថយ | ទំព័រទី ១០៤ | បន្ទាប់