ក្នុង​កប្ប​ទី ១.៨០០ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​នូវ​ផ្លែ​លៀប ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែ​លៀប។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មិល​ក្ខុ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មិល​ក្ខុ​ផល​ទាយ​កត្ថេ​រាប​ទាន។


សយ​ម្ប​ដិ​ភា​ណិ​យត្ថេ​រាប​ទាន ទី៩


 [៥៩] ខ្ញុំ​បាន​សរសើរ​ថា ព្រះពុទ្ធ​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ព្រះអង្គ​ប្រសើរ​ជាង​នរៈ មាន​ព្រះ​ដំណើរ​ល្វាសល្វន់ បីដូច​ដើម​ថ្ងាន់​ត្រូវ​ខ្យល់ ទ្រង់​កំពុង​សេ្តច​ទៅតាម​ច្រក បុគ្គល​ណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​ម្តេច​បាន។
ថយ | ទំព័រទី ១២៩ | បន្ទាប់