ទាំង​មាន​របស់ ៣ យ៉ាងនេះ​គឺ កំពែង​បួនជ្រុង ១ របៀប​ដើមត្នោត​ជា​វិការៈ​នៃ​កែវមណី​ក្នុង​ទី​ពាក់កណ្តាល ដែល​វិស្សុកម្ម​និម្មិត​ល្អ​ហើយ ១ ស្រះ​បោក្ខរណី​មួយ​ហ្មឺន មាន​ឈូក ឧប្បល​ព្រោងព្រាត ដេរដាស​ដោយ​ឈូកស​ជាដើម ផ្សាយ​ក្លិន​ផ្សេងៗ ១។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បំភ្លឺ​គប់ភ្លើង ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បំភ្លឺ​គប់ភ្លើង។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ ។
ថយ | ទំព័រទី ១៤៣ | បន្ទាប់