បានឮ​ថា ព្រះ​ឧក្កា​សតិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧក្កា​សតិ​កត្ថេ​រាប​ទាន។


សុ​មន​វីជ​និ​យត្ថេ​រាប​ទាន ទី៤


 [៦៤] ខ្ញុំ​មានចិត្ត​រីករាយ ចំពោះ​ពោធិព្រឹក្ស​ដ៏​ឧត្តម របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ហើយ​យក​ផ្លិត​ទៅ​បក់​ថ្វាយ​នូវ​ពោធិព្រឹក្ស​ដ៏​ឧត្តម។ ក្នុង​កប្ប​ទី ៩១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បក់​នូវ​ពោធិព្រឹក្ស​ដ៏​ឧត្តម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បក់ផ្លិត។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់