ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះធាតុ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធាតុ​បូ​ជកត្ថេ​រាប​ទាន។


បុ​ឡិនុ​ប្បា​ទក​ត្ថេ​រាប​ទាន ទី៧


 [៧៧] ខ្ញុំ​កើតជា​តាបស​ឈ្មោះ​ទេវ​លៈ នៅ​ទៀប​ភ្នំ​ហិមពាន្ត ពួក​អមនុស្ស​បាន​តាក់តែង​ទី​ចង្រ្កម​ឲ្យ​ខ្ញុំ ក្នុង​ព្រៃ​ហិមពាន្ត​នោះ។ ក្នុង​កាលនោះ​ឯង ខ្ញុំ​បាន​ប្រដាប់​នូវ​គ្រឿងប្រដាប់ គឺ​ភ្នួង​សក់ ទ្រទ្រង់នូវ​កុណ្ឌី​ទឹក កំពុងតែ​ស្វែងរក​នូវ​ប្រយោជន៍​ដ៏​ឧត្តម ហើយ​ចេញទៅ​អំពី​ព្រៃ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់