ក្នុង​កាលនោះ សិស្ស​ទាំងឡាយ​របស់ខ្ញុំ ប្រមាណ ៨៤.០០០ នាក់ បាន​ចូល​មក​នៅ​បម្រើ​ខ្ញុំ សិស្ស​ទាំងនោះ មាន​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​កិច្ច​ជា​របស់​ខ្លួន ហើយ​នៅក្នុង​ព្រៃ។ ខ្ញុំ​បាន​ចេញ​អំពី​អាស្រម ហើយ​ធ្វើ​ព្រះ​ចេតិយ​ដ៏ហើយ​ទៅ​ដោយ​ដីខ្សាច់ ខ្ញុំ​បាន​ប្រមូល​ផ្កា​ផ្សេងៗ ហើយ​បូជា​នូវ​ព្រះ​ចេតិយ​នោះ។ ខ្ញុំ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ចេតិយ​នោះ ហើយ​បាន​ចូល​ទៅកាន់​អាស្រម​វិញ។
 ពួក​សិស្ស​ទាំងអស់​នាំគ្នា​មក​ហើយ បាន​សួរ​សេចក្តី​នេះ​ថា បពិត្រ​ទេវៈ លោក​ថ្វាយបង្គំ​នូវ​ព្រះ​ស្តូប​ណា ព្រះ​ស្តូប​នោះ ដែល​លោក​ធ្វើ​ហើយដោយ​ដីខ្សាច់ ម្យ៉ាងទៀត​យើងខ្ញុំ​ទាំងឡាយ​ចង់​ដឹង លោក​កាលបើ​យើងខ្ញុំ​ទាំងឡាយ​សួរ​ហើយ សូម​មេត្តា​ប្រាប់​ដល់​យើងខ្ញុំ​ទាំងឡាយ។
 ព្រះសម្ពុទ្ធ​ទាំងឡាយ ទ្រង់​មាន​ចក្ខុ មានយស​ធំ (ប្រាកដ) ក្នុង​បទ​របស់​មន្ត​នៃ​អ្នក​ទាំងឡាយ យើង​ឃើញ​ហើយ​តើ ខ្ញុំ​ថ្វាយបង្គំ​នូវ​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​នោះ ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ មានយស​ធំ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់