កណិការ​វគ្គ ទី៥១
តី​ណិក​ណិ​កា​របុប្ផិ​យត្ថេ​រាប​ទាន ទី១


 [៩១] ព្រះសម្ពុទ្ធ ព្រះនាម​សុ​មេ​ធៈ មាន​ព្រះ​លក្ខណៈ ៣២ ដ៏​ប្រសើរ មាន​សេចក្តី​ប្រាថ្នា​ក្នុង​ការ​ស្ងប់ស្ងាត់ ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ បាន​ស្តេច​ចូល​ទៅ​ក្នុង​ព្រៃ​ហិមពាន្ត។ ព្រះ​មហាមុនី ទ្រង់​ជា​ចំបង ជា​បុរស​ខ្ពង់ខ្ពស់ ប្រកបដោយ​សេចក្តី​ករុណា ស្តេច​ចុះ​កាន់​ព្រៃ​ហិមពាន្ត ហើយ​ទ្រង់​គង់​ផ្គត់​ព្រះ​ភ្នែន។ កាលនោះ ខ្ញុំ​កើតជា​ពិ​ធ្យា​ធរ ជា​អ្នក​ត្រាច់​ទៅ​ក្នុង​អាកាស កាន់​ច្បូក​ដែល​ធ្វើល្អ​ហើយ បាន​ហោះ​ទៅ​ឰដ៏​អាកាស ក្នុង​កាលនោះ។ ព្រះសម្ពុទ្ធ​ព្រះអង្គ​ភ្លឺរុងរឿង​ក្នុង​ព្រៃ ដូច​ភ្លើង​លើកំពូល​ភ្នំ ឬដូច​ព្រះចន្ទ​ពេញបូណ៌មី ពុំ​នោះ​សោត ដូច​សេ្តច​ឈើ​ដែល​មាន​ផ្ការីក​ស្គុះស្គាយ។ ខ្ញុំ​ចេញ​អំពី​ព្រៃ បានឃើញ​រស្មី​ព្រះពុទ្ធ ដែល​ផ្សាយ​ចេញ ដូច​ពណ៌​ភ្លើង​ដែល​ឆេះ​បបុស ហើ​យក៏ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា។
ថយ | ទំព័រទី ២២២ | បន្ទាប់