ខ្ញុំ​ជា​អ្នកដឹង​នូវ​សេចក្តី​អធិប្បាយ ក្នុង​បំណង​ធំ​នៃ​ព្រះ​សុគត ព្រះអង្គ​ទ្រង់​តាំង​ខ្ញុំ​ទុក​ក្នុង​ទី​ជា​ឯតទគ្គៈ ខ្ញុំ​មាន​សេចក្តី​ប្រាថ្នា​សម្រេច​ល្អ​ឡើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិ​ជា្ជ ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មហា​កច្ចាយនត្ថេរ​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហា​កច្ចា​យន​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩០ | បន្ទាប់