ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​តែង​អន្ទោល​ទៅ​ក្នុង​ភព​ពីរ គឺ​ទេវតា ឬមនុស្ស មិនដែល​ស្គាល់​គតិ​ដទៃ​ឡើយ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​តែង​កើត​ក្នុង​ត្រកូល​ពីរ គឺ​ត្រកូល​ក្សត្រ ឬព្រាហ្មណ៍ មិនដែល​កើត​ក្នុង​ត្រកូល​ទាប​ឡើយ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​បច្ឆិមភព ខ្ញុំ​កើតជា​ប្អូន​នៃ​បុរោហិត​របស់​ស្តេច​ព្រះ​នាម​ចណ្ឌ​បជ្ជោ​ត ក្នុង​បូ​រី​ឧជ្ជេ​នី ជាទី​រីករាយ។ ខ្ញុំ​ជា​បុត្រ​របស់​តិ​បិ​តិ​វច្ឆ​ព្រាហ្មណ៍ ជា​អ្នកមាន​ប្រាជ្ញាល្អិត ដល់​នូវ​ត្រើយ​នៃ​វេទ ឯមាតា​ខ្ញុំ ឈ្មោះ​នាង​ចន្ទ​នប​ទុ​មា ខ្ញុំ​ឈ្មោះ​កច្ចា​ន មាន​ស្បែក​ល្អ។ ខ្ញុំ​ដែល​ព្រះ​ភូមិបាល បញ្ជូន​ទៅ​ដើម្បី​ល្បងមើល​ព្រះសម្ពុទ្ធ ក៏បាន​ឃើញ​ព្រះ​នាយក ជា​នាយទ្វារ​នៃ​មោក្ខ​បូរី ទ្រង់​សន្សំ​នូវ​គុណ។ ខ្ញុំ​ស្តាប់​ពាក្យ​មិន​មានមន្ទិល ជា​ពាក្យ​ជម្រះ​នូវ​ភក់​គឺ​គតិ ក៏បាន​ដល់​នូវ​អមត​ធម៌ ជាទី​រម្ងាប់ ជាមួយនឹង​ពួក​បុរោហិត​ដ៏​សេស ៧ នាក់។
ថយ | ទំព័រទី ២៨៩ | បន្ទាប់