បានឮ​ថា ព្រះ​មហា​កោ​ដ្ឋិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហា​កោ​ដ្ឋិ​កត្ថេ​រាប​ទាន។


ឧរុ​វេល​កស្សប​ត្ថេ​រាប​ទាន ទី៨


 [១២៨] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ​ជា​អ្នកប្រាជ្ញ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក​ទាំងមូល មាន​បញ្ញាចក្ខុ ទ្រង់​ឧប​ត្តិ​ឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ព្រះពុទ្ធ​ជា​ម្ចាស់ ទ្រង់ប្រទាន​ឱវាទ ញុំាង​សត្វ​ឲ្យ​ត្រាស់​ដឹង ចម្លង​សត្វ​ទាំងពួង ទ្រង់​ឈ្លាស​ក្នុង​ទេសនា ស្តេច​ញុំាង​ប្រជុំជន​ច្រើន ឲ្យ​ឆ្លង (ចាកលោក) ព្រះអង្គ​មាន​សេចក្តី​អនុគ្រោះ មាន​សេចក្តី​អាណិតអាសូរ ស្វែងរក​នូវ​ប្រយោជន៍​ដល់​សត្វ​ទាំងពួង បាន​ញុំាង​ពួក​តិរ្ថិយ​ទាំងពួង ដែល​មក​ប្រជុំ​គ្នា ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​សីល ៥។ សាសនា​នេះ​មិន​វឹកវរ​សូន្យ​ចាក​ពួក​តិរ្ថិយ វិចិត្រ​ដោយ​ពួក​ព្រះអរហន្ត ជា​អ្នកស្ទាត់ជំនាញ ប្រកបដោយ​តា​ទិ​គុណ។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់