ព្រះ​មហាមុនី​នោះ មាន​កំពស់ ៥៨ ហត្ថ ប្រាកដ​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស មាន​លក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ។ មាន​ព្រះជន្ម​មួយ​សែន​ឆ្នាំ កាល​ព្រះអង្គ​គង់​ព្រះជន្ម​នៅឡើយ បាន​ញុំាង​ពួក​ជន​ច្រើន ឲ្យ​ឆ្លង (ចាកលោក) កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍ ដែល​លោក​សន្មត​ថា ជា​សប្បុរស នៅក្នុង​ក្រុង​ហង្ស​វតី បាន​ចូល​ទៅ​ជិត​ព្រះពុទ្ធ​ជា​ពន្លឺ​នៃ​លោក ហើយ​ស្តាប់​ធម្មទេសនា។ ក្នុង​កាលនោះ ខ្ញុំ​បានឃើញ​ព្រះមានបុណ្យ​កំពុង​តាំង​មហាបុរស​សាវ័ក ក្នុង​ទី​ជា​ឯតទគ្គៈ ក្នុង​កណ្តាល​មហា​បរិស័ទ ខ្ញុំ​បានឮ​ហើយក៏​ត្រេកអរ។ ខ្ញុំ​និមន្ត​ព្រះ​មហា​ជិនស្រី ព្រមទាំង​បរិវារ​ជាច្រើន បាន​ថ្វាយ​ទាន​ជាមួយនឹង​ពួក​ព្រាហ្មណ៍​មួយ​ពាន់​នាក់។ លុះ​ថ្វាយ​មហាទាន​ហើយ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​នាយក ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ ត្រេកអរ​ហើយ ក៏​ពោល​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ៣៣៤ | បន្ទាប់