បពិត្រ​ព្រះអង្គ​មាន​ព្យាយាម ដោយ​សេចក្តី​ជឿ​ចំពោះ​ព្រះអង្គ​ផង ដោយ​គុណ​ដ៏​ក្រៃលែង​ផង បរិស័ទ​ច្រើន សូម​សម្រេច​ដល់​ខ្ញុំ​ព្រះអង្គ ដែល​កើត​ក្នុង​ទី​នោះៗ។
 គ្រានោះ ព្រះ​សាស្តា មាន​ព្រះសូរសៀង​ក្បោះក្បាយ ដូចជា​កំ​ទរ​នៃ​ដំរី ពីរោះ​ដូច​សត្វ​ករវិក បាន​ត្រាស់​ចំពោះ​បរិស័ទ​ថា អ្នក​ទាំងឡាយ ចូរ​មើល​ព្រាហ្មណ៍​នុ៎ះ មាន​សម្បុរ​ដូច​មាស មាន​កំភួនដៃ​ធំ មានមុខ និង​ភ្នែក​ដូច​ផ្កាឈូក មាន​រោម​ដ៏​ខៀ​វង​ឡើង ជា​អ្នក​ត្រេកអរ មាន​សេចក្តី​ជឿ​ក្នុង​គុណ​របស់​តថាគត។ ព្រាហ្មណ៍​នេះ ប្រាថ្នា​នូវ​តំណែង​នៃ​ភិក្ខុ ដែល​មាន​សំឡេង​ដូចជា​សីហៈ​នោះ នឹង​បាន​នូវ​តំណែង​នុ៎ះ​ដូច​បំណង ក្នុង​កាល​ជា​អនាគត។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ មាន​ព្រះ​មហាបុរស សម្ភព​ក្នុង​កូល​ស្តេច​ឱក្កា​កៈ នឹង​បាន​ជា​ព្រះ​សាស្តា​ក្នុង​លោក ព្រះនាម​គោតម។
ថយ | ទំព័រទី ៣៣៥ | បន្ទាប់