ខ្ញុំ​ឈ្មោះ​កស្សប តាម​គោត្រ នៅក្នុង​ឧរុ​វេល​ប្រទេស ព្រោះ​នៅក្នុង​ឧរុ​វេល​ប្រទេស​នោះ បាន​ជា​នាម​បញ្ញត្តិ​របស់ខ្ញុំ​ថា​ឧរុ​វេល​កស្សប។ ប្អូន​របស់ខ្ញុំ​ម្នាក់ នៅ​ក្បែរ​ស្ទឹង មាន​នាម​ថា នទី​កស្សប (ប្អូន​ម្នាក់ទៀត) នៅក្នុង​ប្រទេស​គយា ក៏​មាន​នាម​ប្រាកដ​ថា គយា​កស្សប។ ប្អូនពៅ​មាន​សិស្ស ២០០ ប្អូន​កណ្តាល មាន​សិស្ស ៣០០ ខ្ញុំ​ឯង​មាន​សិស្ស ៥០០ ឥត​ខ្វះ សិស្ស​ទាំងអស់​នោះ ប្រព្រឹត្ត​តាមខ្ញុំ។ គ្រានោះ ព្រះពុទ្ធ​ជាកំពូល​នៃ​លោក ជា​នរ​សារថី ទ្រង់​ចូល​ទៅ​រក​ខ្ញុំ បាន​ធ្វើ​បា​ដិ​ហារ្យផ្សេងៗ ទូន្មាន​ខ្ញុំ។ ខ្ញុំ​បាន​បួស​ជា​ឯហិ​ភិក្ខុ ព្រមដោយ​បរិវារ​មួយ​ពាន់ ហើយ​បានសម្រេច​អរហត្ត មួយអន្លើដោយ​ជន​ទាំងនោះ​គ្រប់គ្នា។
ថយ | ទំព័រទី ៣៤០ | បន្ទាប់