មិនមែន​ត្រឹមតែ​ពួក​ជន​ទាំងនោះ​ទេ មាន​ទាំង​ពួក​ជន​ដទៃ​ជាច្រើន ចោមរោម​ខ្ញុំ​ដោយ​យស ខ្ញុំ​ក៏អាច​ប្រៀនប្រដៅ (ជន​ទាំងនោះ) បាន លំដាប់ពីនោះ​មក ព្រះពុទ្ធ​ជា​ឥសី​ទី ៧ ទ្រង់​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ ខាង​ឯមាន​បរិស័ទ​ច្រើន។ ឱហ្ន៎! ការ​បូជា​ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ព្រះពុទ្ធ កើត​ផល​ដល់​ខ្ញុំ​វិញ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង​ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧរុ​វេល​កស្សប​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧរុ​វេល​កស្សប​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣៤១ | បន្ទាប់