មាន​ព្រះជន្ម​មួយ​សែន​ឆ្នាំ កាល​ព្រះអង្គ​គង់​ព្រះជន្ម​នៅឡើយ ស្តេច​ញុំាង​ប្រជុំជន​ច្រើន​ឲ្យ​ឆ្លង (ចាកលោក)។ គ្រានោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍ នៅ​ក្រុង​ហង្ស​វតី ជា​អ្នក​ដល់ត្រើយ​នៃ​មន្ត បាន​ចូល​ទៅ​គាល់​ព្រះអង្គ​ជា​នរៈ​ដ៏​ប្រសើរ ហើយ​ស្តាប់ធម៌​ទេសនា។ ខ្ញុំ​បានឃើញ​នូវ​ព្រះ​នាយក មាន​ព្យាយាម​ធំ កំពុង​តាំង​ភិក្ខុ​អ្នកមាន​ប្រាជ្ញា​ក្លៀវក្លា ក្នុង​ទី​ជា​ឯតទគ្គៈ ក្នុង​កណ្តាល​បរិស័ទ។ គ្រានោះ ខ្ញុំ​ធ្វើសក្ការៈ​ចំពោះ​ព្រះ​លោកនាយក ព្រមទាំង​ព្រះភិក្ខុ​សង្ឃ ហើយ​ក្រាប​ទៀប​ព្រះ​បាទា​ដោ​យសិរ្យៈ ប្រា​ថា្ន​នូវ​តំណែង​នោះ។ លំដាប់នោះ ព្រះមានព្រះភាគ ព្រះអង្គ​មាន​រស្មី​ដូចជា​មាស​ឆ្តោ ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ដោយ​ព្រះសូរសៀង​គួរ​ត្រេកអរ អាច​កម្ចាត់បង់​នូវ​កិលេស​ជា​មន្ទិល ដូច្នេះ​ថា
 អ្នក​ចូរ​បាន​សេចក្តី​សុខ មាន​អាយុវែង សេចក្តី​ប្រាថ្នា ចូរ​សម្រេច​ដល់​អ្នក ព្រោះ​គ្រឿង​សក្ការៈ អ្នក​បាន​ធ្វើ​ដល់​តថាគត ព្រមទាំង​ព្រះសង្ឃ ហៅ​ពេញជា​អធិក​មហិមា។
ថយ | ទំព័រទី ៣៤៣ | បន្ទាប់